ពុយ វណ្ណៈ ឈ្នះកីឡាករថៃ នៅកម្មវិធី Muay Thai Super Champ
នៅមុននេះបន្ថិចអ្នកប្រដាល់គុនខ្មែរ ពុយ វណ្ណៈ បានយកឈ្នះពិន្ទុកីឡាករថៃ Mahachai M.U.Den ក្នុងកម្មវិធី Muay Thai Super Champ នាទឹកដីប្រទេសថៃ ។ នេះជាលើកទី១សម្រាប់កីឡាករដើមកំណើតខេត្តសៀមរាបរូបនេះ ដែលបង្ហាញខ្លួនក្នុងកម្មវិធីរបស់ថៃនេះហើយការប្រកួតរបស់គេបានតស៊ូពេញ៣ទឹកជាមួយម្ចាស់ផ្ទះចុងក្រោយរូបគេបានយកឈ្នះដោយពិន្ទុ ៕