អាវគុនខ្មែររបស់ សេន ប៊ុនថេន ត្រូវបានបងប្អូនស្រលាញ់គុនខ្មែរកម្ម៉ង់ទិញផ្អើល Facebook
គ្រាន់តែចេញគំរូអាវគុនខ្មែរគុនខ្មែរ ដែលរំលិចទៅដោយអក្សរគុនខ្មែរ និងរូបកីឡាករហក់ឡើងជង្គង់នោះ ត្រូវបានប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសនាំគ្នាការម៉ង់ទិញតាម Facebook ត្រឹមតែ២ថ្ងៃបានជិត២០០អាវទៅហើយ នេះបើយោងតាមការឲ្យដឹងពីអ្នកស្រី ឃីម ខាន់សោភ័ណ្ឌ ដែលត្រូវជាប្រពន្ធសំណព្វតែមួយគ្មានពីររបស់អតីតអ្នកប្រដាល់គុនខ្មែរ សេន ប៊ុនថេង ហើយក៏ត្រូវជាម្ចាស់ហាងប្រយុទ្ធគុនខ្មែរផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មិនត្រឹមតែលក់អាវដែលមានអក្សរគុនខ្មែរប៉ុណ្ណោះទេ ហាងប្រយុទ្ធគុនរបស់ សេន ប៊ុនថេង ក៏មានលក់សម្ភារៈគុនខ្មែរជាច្រើនទៀត បូករួមទាំងការច្នៃប្រឌិនខោគុនខ្មែរ ដែលបងប្អូនអាចតម្រូវទៅតាមការស្រលាញ់បាន។ ជាមួយគ្នានេះ ហាងប្រយុទ្ធគុនខ្មែរ សេន ប៊ុនថេង ក៏មានស្តង់ចល័ត ហើយសព្វថ្ងៃនេះនៅស្ថានីយទូរទស្សន៍ BTV ស្ទឹងមានជ័យ ក៏មានលក់សម្ភារៈគុនខ្មែររបស់ សេន ប៊ុនថេងផងដែរ៕