មាជ សុខរ៉ា អាចចូលលេងខ្សែក្រវាត់បាន ក្រោយទៅចូលរួមជាមួយក្លិបថ្មគោលពោធិសែនជ័យ
ក្រោយមិនបានឡើងសង្វៀនមួយរយៈដោយសារមានបញ្ហាចំពោះការផ្លាស់ចេញពីក្លិបតាព្រហ្មមានជ័យ ពេលនេះអ្នកប្រដាល់គុនខ្មែរ មាជ សុខរ៉ា បានចាកចេញពីក្លិបបានសម្រេចហើយ ដោយទៅចូលរួមជាមួយក្លិបថ្មគោលពោធិ៍សែនជ័យ ។
ក្នុងកិច្ចព្រមព្រៀមរវាងលោក មាស សុខគ្រី ម្ចាស់ក្លិបតាព្រហ្មមានជ័យ និងលោក ឯម វុត្ថា គ្រូបង្ហាត់ក្លិប គោលពោធិ៍សែនជ័យ បញ្ជាក់ថាកីឡាករ មាជ សុខរ៉ា នឹងចូលរួមជាមួយ ថ្មគោល ខណៈកីឡាករ ចាន់ សាន់ នឹងទៅចូលរួមជាមួយលោក មាស សុខគ្រី វិញ ។
ការផ្លាស់ប្តូរនេះធ្វើឲ្យ សុខរ៉ា អាចនឹងចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាប៉ាវលើប្រភេទទម្ងន់ ៦៧ នៅស្ថានីយ៍ទូរទស្សន៍ បាយ័ន្ត ដែលមានកីឡាករគុនខ្មែរ ឡៅ ចន្ទ្រា , ពុទ្ធ ឆាយ រិទ្ធី និង ផង់ សុភាព ផងដែរ ៕