ព្រំ សំណាង ថាឱកាសលើកនេះត្រូវតែវ៉ៃអោយល្អមើល ផ្តាច់បានគឺផ្តាច់
អ្នកប្រដាល់ទម្ងន់ធ្ងន់របស់កម្ពុជា ព្រំ សំណាង បានបញ្ជាក់ថាឱកាសឡើងសង្វៀននៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ នេះនាសង្វៀនស្ថានីយ៍ទូរទស្សន៍ PNN រូបគេនឹងបញ្ចេញអោយអស់ពីសមត្ថភាពដើម្បីអោយល្អមើល សម្រាប់អ្នកគាំទ្រនិងពេញចិត្តពីអ្នករៀបចំកម្មវិធី រួមជាមួយម្ចាស់ឧបត្ថម្ភផងដែរ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករនៃក្លិបឆ័ត្រយោង៩១១បានប្រាប់ MSR SPORT ថា សម្រាប់ការប្រកួតនេះគឺលើប្រភេទទម្ងន់ ៧៥ គីឡូក្រាម ហើយដៃគូមិនទាន់ស្គាល់ច្បាស់នៅឡើយទេត្រឹមដឹងថាមានកំពស់ខ្ពស់នឹងធ្លាប់ប្រកួតនៅស្រុកចិនទៀតផង ប៉ុន្តែយ៉ាងណាក៏ដោយ រូបគេសន្យាថានឹងប្រកួតអោយល្អមើលបើមានឱកាសផ្តាច់បានគឺផ្តាច់តែម្តងដោយមិនបន្ធូរដៃនោះទេ ។ សំណាង បន្ថែមថា ការប្រកួតនៅមានរយៈពេលយូរដែរ ដូចនេះរូបគេចង់ឡើងសង្វៀនអោយបានមួយប្រកួតជាមុនសិនមុនដល់ថ្ងៃទី២៨ សីហា ប៉ុន្តែមិនទាន់ខាង កម្មវិធីណាផ្តល់ឱកាសនៅឡើយទេ ។
សូមបញ្ជាក់ថា ព្រំ សំណាង បានខកខានឡើងសង្វៀនជិត៥ខែមកហើយ ខណៈលើកនេះរូបគេត្រូវបានផ្តល់ ឱកាសឡើងសង្វៀនជាថ្មីនាសង្វៀន អធិរាជគុនខ្មែរ ISI នាដើមខែសីហា នេះ ៕