ខកខានវគ្គ១ ឡៅ ចិត្រា មានវត្តមានកម្មវិធីគុនខ្មែរអលស្តារវគ្គ២ជាថ្មី
ក្រោយខកខានមិនបានប្រកួតកាលកម្មវិធីគុនខ្មែរអលស្តារវគ្គទី១ ជាមួយ ផល សោភ័ណ្ឌ , គុនខ្មែរវ័យក្មេង ឡៅ ចិត្រា នឹងមានវត្តមានជាថ្មីក្នុងកម្មវិធី គុនខ្មែរអលស្តារវគ្គទី២ ក្នុងចំណោមបេក្ខភាពខ្លាំងៗជាច្រើនទៀត ។ ក្រៅពីអ្នកប្រដាល់វ័យក្មេងក្លិបទ័ពពិសេស មានកីឡាករ៣នាក់ផ្សេងទៀតដែលបានប្រកាសឈ្មោះក្នុងប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមនេះ ដែលមានដូចជា មឿន សុខហ៊ុច , ផល សោភ័ណ្ឌ និង លន បញ្ញា ។ ឡៅ ចិត្រា មិនបានប្រកួតកាលពីវគ្គទី១ ជាមួយ ផល សោភ័ណ្ឌ ដោយសាររបួសជើងបន្ទាប់ពីបានហ្វឹកហាត់ត្រៀមប្រកួត ។ សម្រាប់គុនខ្មែរអលស្តារវគ្គទី២ នេះនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ ៕