
លិញ ភារម្យ និយាយថាៈ ប្រកួតជាមួយថៃ ស្រួលជាងប្រកួតជាមួយខ្មែរ(មានវីដេអូ)

លិញ ភារម្យ
ពាក្យសំដីនេះមិនងាយបានលឺអ្នកប្រដាល់គុនខ្មែរ ហ៊ាននិយាយចំៗដូចនេះឡើយ! គួរបញ្ជាក់ថាអ្នកប្រដាល់គុនខ្មែរមាឌធំសាច់ដុំសង្ហា លិញ ភារម្យ ចាប់ផ្តើមមានឈ្មោះបោះសំដីលើសង្វៀនជាបណ្តើរៗហើយ តាមរយៈការប្រកួតគូមិត្តភាពអន្តរជាតិ ហើយនៅថ្ងៃសៅរ៏ទី១០ ខែវិច្ឆិកាវេលាល្ងាចនេះក្នុងកម្មវិធីគោជល់នៅស៊ីអិនស៊ី កូនសិស្សរបស់លោកគ្រូ ស៊ន អេលីត នឹងបង្ហាញខ្លួនជាលើកទី៣សម្រាប់ការប្រកួតគូមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់គុនថៃ។ មានបទពិសោធន៌ប្រកួតសរុប៤៨ដង អ្នកប្រដាល់គុនខ្មែរ លិញ ភារម្យ ទើបតៃស្គាល់រស់ជាតិចាញ់៩ដងតែប៉ុណ្ណោះ។

លិញ ភារម្យ
សម្រាប់ការប្រកួតក្នុងល្ងាចនេះវិញ លិញ ភារម្យ និយាយថា ការប្រកួតជាមួយបរទេស អាចនឹងងាយស្រួលប្រកួតជាមួយខ្មែរនិងខ្មែរក៏ថាបាន ព្រោះថាការប្រកួតជាមួយកីឡាករថៃខ្លះចិត្តរៀងតូចវ៉ៃត្រូវល្មមៗគេអាចនឹងធ្វើជាចាញ់ តែប្រសិនបើប្រកួតជាមួយខ្មែរគ្នាឯងវិញចិត្តអ្នកតស៊ូមិនងាយចុះចាញ់ដោយងាយៗនោះទេ ដូចនេះហើយបានជាគេយល់ឃើញថា ប្រកួតជាមួយបរទេសគឺស្រួលជាងប្រកួតជាមួយខ្មែរគ្នាឯង។
សូមបញ្ជាក់ថា លិញ ភារម្យ មានជំនឿចិត្តនឹងយកឈ្នះដៃគូរបស់ខ្លួនរហូតដល់៧០ភាគរយ ហើយរូបគេនឹងព្យាយាមប្រកួតឲ្យអស់ពីលទ្ធភាព ដើម្បីមានឈ្មោះបោះសំលេងឲ្យល្បីក្នុងសង្វៀនគុនខ្មែរ ហើយល្ងាចនេះផងដែរ ការប្រកួតនឹងចាប់នៅវេលាម៉ោង៦ល្ងាចតទៅ៕ (វីដេអូ និយាយ)
-វីដេអូ ហ្វឹកហាត់: