ក្រុមជម្រើសជាតិគុនខ្មែររំសាយ អាចជាមូលហេតុ ធឿន ធារ៉ា ទៅហាត់នៅថៃវិញ
ក្រុមជម្រើសជាតិគុនខ្មែរបានរំសាយជិតមួយខែមកហើយ ក្រោយសហព័ន្ធគុនខ្មែរ និងក្រសួង អប់រំយុវជន កីឡា បានប្រកាសប្រមូលផ្តុំធ្វើការហ្វឹកហាត់កីឡាករ៨រូបអស់រយៈពេល ៦ខែកន្លងមក ។
ការរំសាយធ្វើអោយកីឡាករដែលជាប់ក្នុងក្រុមជម្រើសជាតិគុនខ្មែរអាចទៅហ្វឹកហាត់នៅក្លិបរបស់គេ បានវិញដូចធម្មតា ខណៈដំណឹងអ្នកលេងកែង ធឿន ធារ៉ា ទៅហ្វឹកហាត់នៅប្រទេសថៃវិញក៏អាចជា មូលហេតុនេះដែរ ព្រោះរូបគេមុនជាប់ជម្រើសជាតិគឺហាត់នៅក្លិបប្រដាល់ប្រទេសថៃដែលជាក្លិប សហការរបស់ក្លិបក្រសួងកសិកម្ម ។
តាមការបញ្ជាក់របស់លោក ឡុង សាលវ័ន្ត គ្រូជម្រើសជាតិគុនខ្មែរបញ្ជាក់ថា ជម្រើសជាតិគុនខ្មែរបាន រំសាយហើយ ព្រោះការប្រមូលផ្តុំហ្វឹកហាត់នេះមានរយៈពេលតែ៦ខែប៉ុណ្ណោះ ហើយក្រោយប្រកួត ថា្នក់ជាតិឆ្នាំ២០១៨ បញ្ចប់ សហព័ន្ធគុនខ្មែរនឹងប្រកាសកីឡាករជម្រើសជាតិមកហាត់បន្តទៀត បើ ពួកគេនៅតែធ្វើបានល្អនឹងជាប់ទៀត បើមិនល្អត្រូវជំនួសដោយអ្នកផ្សេងៗ ។
កីឡាករជម្រើសជាតិគុនខ្មែរទាំង៨ដែលបានហ្វឹកហាត់ជាមួយគ្រូជម្រើសជាតិ អេ ភូថង និង ឡុង សាលវ័ន្ត កន្លងមកមាន ៖ ធឿន ធារ៉ា ម៉ឺន សុភា ឡៅ ចន្ទ្រា ឡៅ ចិត្រា ឃុន ឌីម៉ា ឡុង សំណាង វាន់ វឿន និង ហ៊ីម សេរី ៕ អត្ថបទ៖ ជោគជ័យ