Lionel Messi ថា Real Madrid នឹងខ្សោយជាមុន ក្រោយពេល Cristiano Ronaldo ចាកចេញទៅ Juventus
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគូប្រជែងរបស់គេ Cristiano Ronaldo បានសម្រេចចាកចេញពី Real Madrid ទៅកាន់ Juventus ក្នុងតម្លៃ១០០លានផោនកាលពីរដូវក្តៅមុន។
ប្រធានក្រុមរបស់ FC Barcelona គិតថាអវត្តមានរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងក្រុមរហស្សនាមអធិរាជសមានភាពខ្សោយជាងមុន។
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យបានប្រាប់ថា៖ “ពិតណាស់ Real Madrid គឺជាក្លឹបមួយដែលល្អបំផុតលើលោក។ ពួកគេមានកីឡាករល្អៗជាច្រើន ប៉ុន្តែការចាកចេញរបស់ Cristiano នឹងធ្វើឲ្យពួកគេខ្សោយជាងមុន”។
គួរបញ្ជាក់ថា ក្នុងការប្រកួតប្រជែងគ្នានៅលើវាលស្មៅរយៈពេលជាង១ទសវត្សមកនេះ Lionel Messi និង Cristiano Ronaldo ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនចាត់ទុកថាជាដៃគូដ៏ស្វិតស្វាញក្នុងការប្រជែងគ្នាបំបែកកំណត់ត្រាបាល់ទាត់និងការដណ្ដើមយកពានរង្វាន់ផ្សេងៗផងដែរ។