ផល សោភ័ណ្ឌ ប្រាប់មូលហេតុដែលរូបខ្លួនប្រកួតចាញ់ ហ្វុនលួង
បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរដំរីពិឃាដ ផល សោភ័ណ្ឌ បានប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ហ្វុនលួង ក្នុងកម្មវិធីដណ្តើមប្រាក់លាននាសង្វៀនស៊ីអិនស៊ីជាលើកទី២ បានធ្វើឲ្យចិត្តប្រជាជនខ្មែរដែលនិយមគាំទ្រនឹងស្រលាញ់វិស័យមួយនេះ អ្នកខ្លះមិនអស់ចិត្ត អ្នកខ្លះចង់អោយមានការប្រកួតម្តងទៀត ហើយអ្នកខ្លះទៀតក៏ចង់អោយកីឡាករត្រកូលឡៅ ជួបជាមួយថៃម្នាក់នេះផងដែរ។
ទាក់ទង់ទៅនឹងកីឡាករគុនខ្មែរ ផល សោភ័ណ្ឌ ផ្ទាល់រូបគេក៏មានបំណងចង់ជួបកីឡាករ ហ្វុនលួង នេះម្តងទៀត ដោយហេតុផលថា ការប្រកួតចាញ់កីឡាករមកពីក្លឹបប៉េឡេបុរីរាំម្នាក់នេះ គឺដោយសារតែរូបខ្លួនមានបញ្ហាឈឺដៃ និង ឈឺជើង ដោយសារតែប្រកួតច្រើនសប្តាហ៍ជាប់ៗគ្នាច្រើនពេក ដូច្នេះបើមានឪកាសនឹងផ្សងជួបកីឡាករថៃម្នាក់នេះសារជាថ្មី៕