
វង្ស ណយ ប្តូរក្លិបដើម្បីវិវឌ្ឍន៍ខ្លួនជាគ្រូបង្វឹកគុនខ្មែរ
អ្នកលេងកែង វង្ស ណយ មួយរយៈនេះធ្វើអោយអ្នកគាំទ្រពេញពេញថ្លើមយ៉ាងខ្លាំងបន្ទាប់ពីបានផ្តួលជើងខ្លាំង របស់ថៃជាបន្តបន្ទាប់ ក្រោយពីរូបគេបានសម្រេចចិត្តផ្លាស់ប្តូរសាលាគុនពី អាណាចក្រគុនខ្មែរ មករួមរស់ ជាមួយសាលាគុនខ្មែរកុលបុត្រគុនខ្មែរវិញ ។

នួន បូរ៉ា និង វង្ស ណយ
ទាក់ទងទៅការផ្តាស់ប្តូរក្លិបនេះកូននាគខេត្តប៉ៃលិនរូបនេះបញ្ជាក់ថា មិនមានបញ្ហាអ្វីនោះទេជាមួយក្លិបចាស់របស់គេ ប៉ុន្តែមកហាត់នៅក្លិបកុលបុត្រគុនខ្មែរនេះដើម្បីហាត់ខ្លួនឯងផង និងបង្ហាត់ដល់ប្អូនៗដែលទើបចូលហ្វឹកហាត់ផង ព្រោះគោលបំណងទៅថ្ងៃខាងមុខរូបគេចង់ក្លាយជាគ្រូបង្ហាត់គុនខ្មែរ ស្របពេលដែលក្លិបនេះកំពុងនេះត្រូវការ ក៏មកចូលរួមជាមួយតែម្តង ។ ក្លិបកុលបុត្រគុនខ្មែរបច្ចុប្បន្ននេះមានលោកគ្រូ នួន បូរ៉ា ជាគ្រូធំហើយក៏ជាអ្នកបង្ហាត់ដល់ វង្ស ណយ ផងដែរ ។

វង្ស ណយ និង ហ្វៃប៉ា
គួររំលឹកថា បីប្រកួតចុងក្រោយរបស់ វង្ស ណយ បានផ្តួលជើងខ្លាំងថៃដូចជា រ៉ារឿង ( បូខាវ) , ហ្វៃប៉ា និង ចៃស៊ូ ខណៈរូបគេកំពុងត្រៀមចង់ជួបសងសឹកជាមួយកីឡាករថៃពីររូបទៀតដែល មាន អូប៉ និង កាំឡៃភេត ដែលធ្លាប់ឈ្នះរូបគេ ៕