កីឡាការិនី MMA ខ្មែរ-អាមេរិក ប៉ះកីឡាការិនីជើងខ្លាំង អាមេរិក នៅ ONE
កីឡាការិនី MMA ខ្មែរ អាមេរិក ឯម សុវណ្ណារី នឹងឡើងសង្វៀលំដាប់ពិភពលោក ONE Championship នាថ្ងៃទី ២៨ ខែ មេសា ២០២១ នាប្រទេស សិង្ហបុរី ។

ឯម សុវណ្ណារី ឈ្នះកូរ៉េ
កូនខ្មែររស់នៅសហរដ្ឋអាមេរិក រូបនេះត្រូវប៉ះជើងខ្លាំងរបស់ អាមេរិក Colbey Northcutt ដែលកម្ពស់រហូត ១.៧៥ នឹងធ្លាប់ប្រកួត MMA ចំនួន ២ ដង ឈ្នះម្តង និងចាញ់ម្តង ។ កីឡាការិនីមកពីក្លិប Training Lap រូបនេះធ្លាប់ប្រកួត Kickboxing ចំនួន ១២ មិនដែលចាញ់នោះទេ ។
ចំណែក ឯម សុវណ្ណារី ធ្លាប់ប្រកួតគុនចម្រុះនៅ ONE Championship ចំនួន ៣ ដង ក្នុងនោះ ឈ្នះ ២ដង និងចាញ់ម្តង ៕

Northcutt