ធន់ វិស្នុ យកប្រាក់រង្វាន់មេដាយមាសជូនម៉ែ បែរជាជួបគ្រោះថ្នាក់ធ្ងន់
អ្នកប្រដាល់គុនខ្មែរវ័យក្មេង ធន់ វិស្នុ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំណើត បន្ទាប់ពីយក ប្រាក់រង្វាន់ ដែលរូបគេបានឈ្នះមេដាយមាសថ្នាក់ជាតិ ដែលទើបប្រកួតចប់ ។
កូនសិស្សលោកគ្រូ ធន់ សុភា បានជួបគ្រោះថ្នាក់នៅផ្លូវជាតិលេខ១ បន្ទាប់ពីត្រឡប់ពីស្រុកកំណើតខេត្ត ព្រៃវែង វិញដោយបានប៉ះជាមួយ រម៉កដឹកគ្រែលក់ បណ្តាលអោយរងរបួសធ្ងន់ ហើយបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។
សូមបញ្ជាក់ថា ធន់ វិស្នុ ជាកីឡាករនៅក្លិប ក្រសួងការពារជាតិ ប្រភេទទម្ងន់ ៤៨ គីឡូក្រាម និងទើបឈ្នះមេដាយមាស ថ្នាក់ជាតិ២០២០ ដែលទើបប្រកួតចប់កាលពីថ្ងៃទី ២៩ មករា ២០២១ នេះ ៕