
Broner ប្រើពាក្យសំដីធ្ងន់ៗឆ្លើយតបទៅនឹង Paquiao នៅមុនពេលការប្រកួតរបស់ពួកគេចូលមកដល់
ការប្រកួតដណ្តើមខ្សែក្រវាត់ WBA Welterweight ដែលស្តេចប្រដាល់របស់ហ្វីលីពីន Manny Pacquiao ជាអ្នកការពារពីកីឡាករស្បែកខ្មៅរបស់អាមេរិចកាំង Adrien Broner និងត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី19មករានេះនៅឯសណ្ឋាគារការស៊ីណូ MGM Grand នាទីក្រុង Las Vegas(ពេលវេលាអាមេរិច)។
នៅមុននេះមួយសប្តាហ៍មានការចោទជាសំនួរអំពីការប្រកួតមួយនេះទៅកាន់អធិរាជកណ្តាប់ដៃ Pacman ហើយគេក៏បានឆ្លើយដោយមានការដកស្រង់មកចុះតាមបណ្តាញសារព័ត៌មាននានាថា៖ ខ្ញុំបានវ៉ៃអោយ Lucas Matthysse អោយសន្លប់និងដណ្តើមខ្សែក្រវាត់ WBA នេះបានកាលពីខែប្រាំងកន្លងទៅ! ម្តងនេះខ្ញុំបានសម្លឹងឃើញជ័យជម្នះជាបន្តទៀតក្នុងការថែរក្សារជើងឯករបស់ខ្ញុំពេលប៉ះជាមួយ Broner ដោយនិងផ្តួលអោយគេសន្លប់ដែរ។
ពាក្យសម្តីរបស់ Manny Pacquiao មួយឃ្លានេះបានធ្វើអោយអតីតម្ចាស់ខ្សែក្រវាត់4ប្រភេទទម្ងន់ផ្សេងគ្នា Broner កើតទុក្ខមិនសុខចិត្តហើយក៏ធ្វើការឆ្លើយតបទៅវិញយ៉ាងអសុរសថា៖ យើងវ៉ៃតែមួយដៃ ក៏អាចធ្វើអោយអា ច**ម៉្រាយ Paquiao ឯងដេកបានដែរ! (I may only have to throw one, and that motherf***** will go to sleep) ដែលនេះគឺជាសម្តីដែលស្តែងចេញពីចរិតឆេវឆាវរបស់អ្នកប្រដាល់ដែលធ្លាប់ឆ្លងកាត់ការប្រកួតចំនួន 38ដង ឈ្នះ33ដង ចាញ់3ដង ស្មើម្តង មិនប្រកាសលទ្ធផលម្តងនិងធ្លាប់ផ្តួលគូប្រកួតអោយសន្លប់ចំនួន24ដង។

រូប Broner ប្រកួតឈ្នះ Vagas នាពេលកន្លងមក
គេនៅមិនទាន់ឃើញមានការឆ្លើយតបពី Paquiao នៅឡើយទេនៅពេលដែល Broner លេងជេរម៉ែមុនការប្រកួតដូច្នេះ។ គួររម្លឹកផងដែរថា Manny Pacquiao ធ្លាប់ឆ្លងកាត់ការប្រកួត 69ដង ឈ្នះ60ដង ចាញ់7ដង ស្មើ2ដងនិងបានផ្តួលគូប្រកួតអោយសន្លប់ចំនួន39ដងផងដែរ។ នៅសល់មិនដល់10ថ្ងៃទេយើងនិងបានដឹងថាការប្រកួតគ្នារបស់អ្នកទាំង2លទ្ធផលនិងក្លាយទៅជាយ៉ាងណា។
*បញ្ជាក់៖ការប្រកួតនេះក៏មានការផ្សាយបន្តផ្ទាល់ផងដែរនៅថ្ងៃអាទិត្យទី20វេលាម៉ោង12ថ្ងៃត្រង់