ManU ត្រៀមយក Dybala សំរាប់ប្រយុទ្ធនៅរដូវកាលក្រោយ
បិសាចក្រហម Manchester United បានធ្វើការចរចាជាមួយសេះបង្កង់ Juventus លើការចង់បាន ខ្សែបំរើប្រយុទ្ធ Paulo Dybala មកកាន់កីឡដ្ឋាន Old Trafford រដូវកាលក្រោយ។
បើទោះបីជាកីឡាអាហ្សង់ទីនរូបនេះ មាននាមជាខ្សែប្រយុទ្ធល្អមួយរូបប្រចាំទ្វីបអឺរ៉ុបក៏ដោយ ក៏រូបគេបានត្រឹមជាស្រមោលរបស់ Cristiano Ronaldo នៅរដូវកាលនេះប៉ុណ្ណោះ។
យោងតាមប្រភព Calciomercato ក្លឹប Juventus បានដាក់តំលៃខ្លួនកីឡាករវ័យ 25 ឆ្នាំ ចំនួន 85លានអឺរ៉ូ។
ក្រៅពីបិសាចក្រហម Manchester United ក៏មានក្លឹបបាល់ទាត់នៅអាល្លឺម៉ង់ Bayern Munich ចាប់អារម្មណ៍លើ Dybala ខ្លាំងដែរ ព្រោះ Arjen Robben និង Franck Ribéry សំរេេចចាកចេញនៅបំណាច់រដូូវកាលនេះ ខណៈដែល James Rodriguez ក៏ទំនងជាចាកចេញដែរ។
និយាយជារួមការចង់បាន Dybala ពីសំណាក់បិសាចក្រហមក៏អាចប៉ះពាល់ដល់អនាគត់ខ្សែប្រយុទ្ធ Romelu Lukaku ផងដែរ៕