អស្ចារ្យ! ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែររៀបចំនៅប្រទេសអូស្ត្រាលី
កម្មវិធី RESURRECTION OF THE WARRIOR លើកទី២៣ នឹងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរនៅប្រទេសអូស្ត្រាលី ដែលនឹងចាប់ពីថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ដោយមានកីឡាករគ្រប់ជាតិសាសន៍ចូលរួមប្រកួតប្រជែងគ្នា ។
លោក ជា សារុន អ្នករៀបចំការប្រកួតនេះបានប្រាប់ MSR SPORT ថា ការរៀបចំនេះជាលើកទី២៣ដែលការសហការគ្នាជាមួយជនជាតិអូស្រ្តាលី និងរូបលោក ហើយការធ្វើឡើងនេះដើម្បីផ្សព្វផ្សាយគុនខ្មែរនៅប្រទេសអូស្ត្រាលី ដោយកីឡាករដែលចូលរួមគឺមកពីទីក្រុងផ្សេងៗក្នុងប្រទេស អូស្រ្តាលី ជាពិសេសគឺតំបន់ខាងត្បូង ។
លោកបន្ថែមថា ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរនេះមានប្រភេទទម្ងន់ ៦៥ គីឡូក្រាម និង ៧០ គីឡូក្រាម ដោយប្រកួតលក្ខណៈគុនខ្មែរទាំងអស់ ។ សូមបញ្ជាក់ថា លោក ជា សារុន បានចេញទៅរស់នៅប្រទេសអូស្រ្តាលី តាំងពីឆ្នាំ ១៩៨៨ និងបានបើកក្លិប ប្រដាល់គុនខ្មែរនៅទីនោះផងដែរ ៕