រឿង សោភ័ណ្ឌ ឈ្នះ ជូលេង យប់មិញ របូតលុយអស់ជិត២ពាន់ដុល្លារ
ការឈ្នះកីឡាករបារាំង ជូលេង កាលពីយប់មិញក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នាខេត្តកំពង់ចាម ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ទទួលបានប្រាក់រង្វាន់បន្ថែម ជាច្រើនពីអ្នកគាំទ្រ និងម្ចាស់កម្មវិធី ប៉ុន្តែរូបគេក៏បានរបូតអស់លុយជាច្រើនផងដែរចំពោះជ័យជម្នះនោះ ។
ការរបូតប្រាក់ជាច្រើនរបស់ម្ចាស់ខ្សែក្រវាត់៨គ្រឿងមានដូចជាក្រោយពីវាយអោយកីឡាករបារាំងរាប់ពីរដងហើយ រឿង សោភ័ណ្ឌ ស្តាយមិនបានទាត់កាប់ចានដើម្បី អោយសន្លប់ព្រោះដៃគូបាត់បង់ស្មារតីទៅហើយដែលធ្វើអោយរបូតប្រាក់រង្វាន់ ២លានរៀល ។ មួយទៀតក្រោយប្រកួតចប់ក្នុងការចាប់ឆ្នោតក្នុងកម្មវិធីប្រគុំតន្ត្រីបន្ត រឿង សោភ័ណ្ឌ ក៏មានសំណាងឈ្នះរង្វាន់ទូរស័ព្ឌដៃ iphone xs max ដែលមានតម្លៃជាង១ពាន់ដុល្លារ ប៉ុន្តែរូបគេមិនបានទទួលទេដោយសារបានចេញដំណើរមកផ្ទះដល់ ពាក់កណ្តាលផ្លូវទៅហើយ ធ្វើអោយរង្វាន់នោះត្រូវស្វែងរកអ្នកថ្មីវិញ ។ទោះបីយ៉ាងកាលពីយប់មិញ រឿង សោភ័ណ្ឌ ក៏ទទួលបានប្រាក់រង្វាន់ច្រើនដែរពីកម្មវិធី និងការឧបត្ថម្ភផ្សេងៗដែលសរុបជិត២ពាន់ដុល្លារ ៕