Icardi ត្រូវចោរគាស់ផ្ទះបាត់បង់ទ្រព្យសម្បត្តិខ្ទង់៤០ម៉ឺនអឺរ៉ូ
ខ្សែប្រយុទ្ធ Mauro Icardi ត្រូវបានចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិមានតម្លៃមួយចំនួនដែលសរុបជាប្រាក់អស់ប្រមាណ៤០ម៉ឺនអឺរ៉ូ។
ហេតុការណ៍នេះកើតឡើងពេលកីឡាករអាហ្សង់ទីនខាងលើ និងមិត្តរួមក្រុម Paris Saint Germain ជាប់ប្រកួតជាមួយក្លិប Lorient នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។
ទ្រព្យសម្បត្តិដែលបាត់បង់រួមមានគ្រឿងអលង្ការ, សម្លៀកបំពាក់, នាឡិកា និងវត្ថុមានតម្លៃមួយចំនួនទៀត។
Icardi មិនមែនជាកីឡាករ PSG ម្នាក់ដែលរងគ្រោះដោយសារករណីនេះ។ កាលពីសប្ដាហ៍មុន អ្នកចាំទីដៃទី២ Sergio Rico ត្រូវចោរលួចទ្រព្យសម្បត្តិប្រមាណ២៥០០០អឺរ៉ូ។
សារព័ត៌មាន AS លើកឡើងថា រឿងមិនល្អនៅតែតាមបន្លាច Icardi។ ជាក់ស្ដែង កាលប៉ុន្មានឆ្នាំមុនពេលកំពុងលេងនៅ Inter Milan គេត្រូវបានចោរប្លន់តាមផ្លូវ ហើយត្រូវចោរលួចឡាន និងនាឡិកាថែមទៀត៕