អ្នកគាំទ្រថា កីឡាករManUTDខ្លះឈ្លោះតែគ្នា ទើបមិនបានពានអីសោះ
Marcus Rashford បានប្រើសម្ដីធ្ងន់ៗពេលប្រធានក្រុម Harry Maguire ស្រែកប្រាប់អំឡុងជំនួបស្មើគ្នា០ទល់នឹង០ជាមួយ Crystal Palace នៅថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
ស្ថានភាពពេលនោះកើតឡើងក្នុងវគ្គទី២ ដែល Rashford ព្យាយាមបញ្ជូនបាល់ ប៉ុន្តែលោកអាជ្ញាកណ្ដាលបានបញ្ជាក់ថា off-side។ Harry Maguire បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះមិត្តរួមក្រុមវ័យក្មេងរូបនេះឡើយ។ ដោយមានអារម្មណ៍មិនសូវស្រួលដែរនោះ Rashford បានស្រែកដាក់ Maguire ថា “៖អ្នកឯងចង់ឲ្យខ្ញុំធ្វើម៉េច។”
ប្រធានក្រុម Maguire ក៏បានស្រែកថា “៖បកក្រោយវិញមក” ហើយ Rashford តបទៅវិញថា “៖បិទមាត់ទៅ មនុស្សឆ្កួត។”
ទង្វើរបស់ Rashford ធ្វើឲ្យអ្នកគាំទ្រ Manchester United ជាច្រើនមានអារម្មណ៍មិនសប្បាយចិត្ត។ ជាក់ស្ដែងអ្នកគាំទ្រម្នាក់បានសរសេរថា “៖លើកទីមួយហើយដែលខ្ញុំឃើញ Rashford ខឹងខ្លាំងបែបនេះ។”
ចំណែកម្ចាស់ Account ម្នាក់ទៀតសរសេរថា “៖កីឡាករជេរប្រធានក្រុមអ៊ីចឹងហើយបានដែលឈ្នះពានអីសោះប៉ុន្មានឆ្នាំចុងក្រោយនេះ។”
លទ្ធផលស្មើជាមួយ Crystal Palace មានន័យថា ឱកាសប្រជែងជើងឯក Premier League របស់ Manchester United ជាមួយ Manchester City កាន់តែខើចទៅ។ ២៩ប្រកួតកន្លងមកនេះ Man UTD កំពុងនៅពីក្រោម Man City ១៤ពិន្ទុ ហើយនៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ក្រុមទាំង២ត្រូវប៉ះគ្នានៅកីឡដ្ឋាន Eithad៕