មកដឹងតម្លៃស្រោមដៃ និងស្បែកជើងរបស់អតីតអ្នកចាំទី ហែម ស៊ីម៉ៃ ក្នុងរូបភាពនេះ
អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា ហែម ស៊ីម៉ៃ បានបង្ហោះពីតម្លៃស្រោមដៃ និងស្បែកជើងរបស់លោក កាលជើង១០ឆ្នាំមុន។
គ្រូបង្វឹកចាំទីក្លិបវិសាខាបានសរសេរបែបនេះ “៖ស្រោមដៃ25$ស្បៃកជេីង35$តាមសម័យកាល។”
កាលពីជាង១០ឆ្នាំមុនមិនសូវសម្បូរបែបសម្ភារៈកីឡា ហើយគុណភាពក៏មិនសូវខ្ពស់ដូចបច្ចុប្បន្នដែរ។ សម័យនេះ កីឡាករដែលមានលទ្ធភាពអាចទិញ ឬកុម្មង់ស្បែកជើងដែលមានតម្លៃរាប់រយដុល្លារអាមេរិកទៀតផង។
គួរដឹងដែរថា ហែម ស៊ីម៉ៃ ចាប់អាជីពបាល់ទាត់នៅអំឡុងឆ្នាំ២០០៦ ដោយធ្លាប់លេងឲ្យបៀលប្រាយយូណាយធីត, គិរីវង់សុខសែនជ័យ និងខេមបូឌានថាយហ្គឺរដែលបច្ចុប្បន្នជាអង្គរថាយហ្គឺររហូតដល់ដំណាច់រដូវកាល២០១៩៕