ក្លិបបាល់ទាត់ អគ្គិសនី បញ្ចេញឯកសណ្ឋានផ្លូវការជាមួយក្រុមហ៊ុនថ្មី
ក្លិបបាល់ទាត់ អគ្គិសនីកម្ពុជា បានបង្ហាញឯកសណ្ឋានថ្មី សម្រាប់ប្រើប្រាស់ជាផ្លូវការ ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២១ ដែលចាប់ផ្ដើមក្នុងសប្តាហ៍នេះ ។ ឈុតក្នងដី និងក្រៅដី នេះក្លិបអគ្គិសនី បានជ្រើសរើសក្រុមហ៊ុនផលិត Forward ដែលជាដៃគូឧបត្ថម្ភថ្មី ជាមួយក្លិបសម្រាប់រដូវកាលនេះ ផងដែរ ។
សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា ជាក្លិបតែមួយគត់ ក្នុងចំណោមក្លិបទាំង១៣ នៅលីគកំពូល ដែលមិនប្រើប្រាស់កីឡាករបរទេស ក្រោមការដឹកនាំរបស់លោក មាស សំអឿន ៕