ចាន់ សំអាត ប្រាប់មូលហេតុដែលដកខ្លួនចេញពីបេក្ខភាពដណ្តើមខ្សែក្រវាត់គោជល់
សប្តាហ៍នេះកំពូលអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ពូលBត្រៀមចេញដំណើរហើយ ខណៈដែលទស្សនិកជនជាច្រើនដឹងហើយថា នៅក្នុងពូលBនេះ ខ្លាចាស់ ចាន់ សំអាត បានដកបេក្ខភាពចេញ ហើយជំនួសវិញដោយមិត្តរួមក្រុមរបស់គេគឺ ឡុង ឡា។តាមពិតសមត្ថភាពរបស់ ចាន់ សំអាត និង ឡុង ឡា មិនលើសគ្នាប៉ុន្មានទេ តែ ចាន់ សំអាត មានប្រជាប្រិយ៍ភាពលើបន្តិច។ ជាមួយគ្នានេះ បើយោងតាមការសាកសួររបស់ក្រុមការងារ MSR SPORT ជាមួយ ចាន់ សំអាត ផ្ទាល់បានអោយដឹងថា៖ រូបគេក៏ស្តាយដែរ ក្រោយដកបេក្ខភាពចេញពីការប្រកួតដណ្តើមខ្សែក្រវាត់គោជល់នេះ តែដោយសារស្ថានភាពបង្ខំពេក ពោលគឺមានការពិបាកក្នុងការធ្វើដំណើរឡើងចុះពីខេត្តមកក្រុង ដោយឆ្លង់កាត់ម្តងៗគេត្រូវអោយធ្វើចត្តាឡីស័ក ហើយក៏អាចធ្វើអោយប៉ះពាល់ដល់ការប្រកួត ពិសេសការហ្វឹកហាត់មិនបានគ្រប់គ្រាន់ ដូច្នេះហើយទើបខ្លួនសម្រេចដកបេក្ខភាពចេញតែម្តងទៅ។
សូមបញ្ជាក់ថា បើមិនប្រែប្រួលនោះទេ សម្រាប់ការចេញដំណើរក្នុងពូល B នេះគឺ វេញ សុភ័ក្រ ប្រកួតជាមួយ តាញ់ មករា និង ឡុង ឡា ប្រកួតជាមួយ សោម វិឆ័យ៕