លោកគ្រូ ធន់ សុភា និយាយថា បញ្ញា ចាញ់ ចិត្រា ដោយសារចេញអាវុធយឺតជាង
ទីបំផុតម្ចាស់ខ្សែក្រវ៉ាត់មាស ISI Palm បានធ្លាក់ទៅលើត្រកូលឡៅ គឺ ឡៅ ចិត្រា ក្រោយពីបានផ្តួលឲ្យ លន បញ្ញា បោះបង់ការប្រកួតត្រឹមទឹកទី២។ ក្រោយចប់ការប្រកួត កូនសិស្សរបស់លោកគ្រូ ធន់ សុភា ក៏បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា សម្រាប់តិចនិច្ចប្រកួតគឺមិនលើលគ្នាប៉ុន្មានទេ តែអ្វីដែលសំខាន់គឺ ឡៅ ចិត្រា វ៉ៃចេញបានមុន ហើយធ្ងន់ៗថែមទៀតផង ដែលជាហេតុធ្វើឲ្យរូបគេចេញមិនទាន់។ ជាមួយគ្នានេះលោកគ្រូ ធន់ សុភា ក៏បាននិយាយប្រាប់ MSR ដែរថា លោកទទួលស្គាល់ថា ឡៅ ចិត្រា គឺជាអ្នកប្រដាល់ជួរមុខរបស់កម្ពុជា បញ្ញា គឺជាអ្នកប្រដាល់ស្រករក្រោយ ហើយអ្វីដែលធ្វើឲ្យកូនសិស្សរបស់លោកបោះបង់ការប្រកួតក្នុងទឹក២គឺ ល្បឿនតែម្តង ពោលគឺដូច បញ្ញា និយាយចឹង ការវ៉ៃចេញមុខ ហើយធ្ងន់ និងចំគោលដៅ។ តែលោកសង្ឃឹមថា ការបរាជ័យលោកនេះក៏ជាមេរៀនមួយសម្រាប់ឲ្យកូនសិស្សរបស់លោកផ្សេងៗទៀតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងមុខ។
![](https://www.msrsport.com/wp-content/uploads/2019/10/21-1.jpg)
រូបភាព: កីឡា PNN
គួរបញ្ជាក់ថា នេះគឺជាខ្សែក្រវ៉ាត់ទី៣របស់ ឡៅ ចិត្រា ( ខារ៉ាបាវ ខ្សែក្រវ៉ាត់ប្រាក់ និង ខ្សែក្រវ៉ាត់មាស) ដែលអមដោយទឹកប្រាប់១ម៉ឺនដុល្លារអាមេរិច ស្របពេលដែលការពីរសៀលល្ងាចម្សិលមិញក្នុងកម្មវិធីគោលជល់របស់ CNC ឡៅ ចន្រ្ទា ដែលជាបងប្រុស ឡៅ ចិត្រា ក៏បានទាត់កីឡាករ អ៊ីរ៉ង់ អោយបោះបង់ការប្រកួត ព្រមទាំងទទួលបានទឹកប្រាក់១ពាន់ដុល្លារពីកម្មវិធីផងដែរ៕
![](https://www.msrsport.com/wp-content/uploads/2019/10/20-1.jpg)
រូបភាព : កីឡា PNN