ខានឈ្នះពានអឺរ៉ុបជាង ៥១ឆ្នាំ Italy ឆ្លងទៅជុំផ្តាច់ព្រ័ត្រ EURO2020 លំដាប់លេខរៀងទី២បន្ទាប់ពី Belgium
ក្នុងចំណោមការប្រកួត ១០លើកក្នុងវគ្គជំរុះយូរ៉ូឆ្នាំ ២០២០ ក្រុមជំរើសជាតិអ៊ីតាលីលេងឈ្នះ ៧ប្រកួតដំបូងកក់កៅអីជុំផ្តាច់ព្រ័ត្រមុនគេលំដាប់ទី២ បន្ទាប់ពីប៊ែលហ្ស៊ិកក្រោយពីយកឈ្នះក្រិចដោយលទ្ធផល ២-០។
៧ប្រកួតកន្លងមកនៅក្នុងពូល J ក្រុម Azzurri របូតគ្រាប់បាល់តែ៣គ្រាប់ប៉ុណ្ណោះ ដោយរកបានរហូតដល់ទៅ ២០គ្រាប់ មាន២១ពិន្ទុពេញនាំមុខគេលើកំពូលតារាង។
ជាង៥១ឆ្នាំហើយដែល Azzurri មិនដែលស្គាល់រសជាតិពាន់រង្វាន់អឺរ៉ុប ក្រោយពីធ្លាប់ឈ្នះម្តងកាលពីឆ្នាំ១៩៦៨ និងធ្លាប់រងជើងឯក២ជំនាន់ផងដែរ។
ក្រោមការដឹកនាំបច្ចុប្បន្នរបស់លោក Roberto Mancini បានធ្វើអោយអ៊ីតាលីក្លាយជាក្រុមខ្លាំងឡើងវិញជាមួយនិងទំរង់លេងល្អខ្លាំង រួមផ្សំជាមួយជំនាន់ក្រោយកំពុងមានសមត្ថភាពល្អមួយចំនួនដូចជា អ្នកចាំទី Gianluigi Donnarumma ខ្សែបំរើ Marco Verratti, Jorginho ខ្សែបយុទ្ធ Federico Bernardeschi និង Federico Chiesa ជដើម៕