Sancho ទំនងវិលទៅ Dortmund ក្នុងលក្ខខណ្ឌខ្ចី
Jadon Sancho របស់ Manchester United អាចនឹងត្រលប់ទៅ Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងខែនេះ។
Sancho បានបដិសេធមិនសូមទោសលោក Erik ten Hag សម្រាប់ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីអ្នកចាត់ការរូបនេះបាននិយាយថាការអវត្តមានរបស់គេក្នុងបរាជ័យដោយសារ Arsenal កាលខែកញ្ញា គឺទាក់ទងទៅនឹងគុណផលគេផ្ទាល់។
ខ្សែបម្រើអង់គ្លេសវ័យ២៣ឆ្នាំបានច្រានចោលការលើកឡើងនេះ ហើយបាននិយាយថានិយាយមិនពិត។
ចាប់តាំងពីពេលនោះមក គេបានហ្វឹកហាត់ដាច់ដោយឡែក។
Man United បានទិញ Sancho ពី Dortmund ក្នុងតម្លៃ ៧៣លានផោនក្នុងខែកក្កដា ឆ្នាំ២០២១៕