អតីតអ្នកចាត់ការ Nottingham ជាបេក្ខជននាំមុខគេជំនួស Rooney នៅ Birmingham
លោក Steve Cooper អតីតអ្នកចាត់ការ Nottingham Forest គឺជាបេក្ខជនមានសក្ដានុពលជាងគេសម្រាប់តំណែងអ្នកចាត់ការ Birmingham City បន្ទាប់ពីការចាកចេញរបស់លោក Wayne Rooney។
លោក Cooper ត្រូវបានដកពីតំណែងអ្នកចាត់ការ Nottingham Forest កាលខែធ្នូ ឆ្នាំ២០២៣។
ចំណែកលោក Rooney ត្រូវបាន Birmingham បញ្ចប់តំណែងនៅថ្ងៃអង្គារ ទី០២ ខែធ្នូ។
ចាប់តាំងពីចូលកាន់ការងារនៅ Birmingham លោក Rooney រកបានតែ១០ពិន្ទុប៉ុណ្ណោះពីការឈ្នះ២ និងស្មើ៤ ហើយឥឡូវនៅលេខ២០ ពីលើតំបន់កាត់ចោលតែ៦ពិន្ទុ៕