
Laurent Koscielny ចង់ចាកចេញពី Arsenal ដោយសារតែរអៀសខ្លួន?
Laurent Koscielny បានបង្ហើបឲ្យដឹងនៅថ្ងៃនេះថា គាត់ចង់ចាកចេញពីក្លឹប Arsenal នៅរដូវកាលនេះ ដោយសារតែបញ្ហារបួសធ្ងន់ ហើយមិនអាចចូលលេង រហូតដល់ឆ្នាំក្រោយ។ ការពិតទៅ Koscielny នៅមានកុងត្រាជាមួយក្លឹបកាំភ្លើងធំ Arsenal រហូតដល់ ២រដូវកាលទៀត ប៉ុន្តែគាត់បានបង្ហើបឲ្យដឹងថា ប្រហែលជាពេលនេះ ជារដូវកាលចុងក្រោយហើយ។
Koscienlny និយាយថា៖ «ខ្ញុំមានកុងត្រាជាមួយ Arsenal ដល់ខែមិថុនា ឆ្នាំ ២០២២។ ប៉ុន្តែក្រោយមក? ខ្ញុំគិតថានឹងចាកចេញ ប៉ុន្តែខ្ញុំមិនដឹងថាទៅណាទេ។»
សូមរម្លឹកជូនថា Koscielny បានរងរបួសធ្ងន់ ក្នុងពេល Arsenal ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជាមួយ Atletico Madrid។ ការរងរបួសនេះហើយ ដែលធ្វើឲ្យ Koscielny មិនអាចលេង នៅក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ជាមួយក្រុមជម្រើសជាតិបារាំង៕