អស្ចារ្យមែន! ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសាធារណការទិញអាវក្លិបប៉ូលិសចំនួន១០០០អាវ
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាទិញអាវសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃចំនួន១០០០អាវ។
បើតាមដឹងមកអាវក្រុមខាងលើមួយតម្លៃ៨ដុល្លារអាមេរិក។
សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃដែលបច្ចុប្បន្នមានឯកឧត្តម ឈន សារ៉ាណេ ជាប្រធាន កំពុងស្ថិតនៅលេខ២ពីការប្រកួត១១លើកនៅលីគ២កម្ពុជា។ សប្ដាហ៍នេះពួកគេនឹងជួបក្រុមវិសាខា (ខ) នៅថ្ងៃសៅរ៍ ទី០៦ ខែមករា៕