Man UTD ស៊ី Bournemouth ខណៈ Arsenal ស្មើ Newcastle
Manchester United បានបន្តជ័យជម្នះនៅ Premier League ដោយឈ្នះ Bournemouth ៣ទល់នឹង០ នៅថ្ងៃអង្គារ ទី០៣ ខែមករា។
Casemiro, Luke Shaw និង Marcus Rashford រកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមបិសាចក្រហម។ សរុបការប្រកួត១៧លើក Man UTD មាន៣៥ពិន្ទុ នៅលេខ៤។
ចំណែកការប្រកួតរវាង Arsenal និង Newcastle United បញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា០ទល់នឹង០។ នេះជាការមិនអាចរកគ្រាប់បាល់បាននៅ Emirates Stadium ជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក។
Arsenal បន្តឈរកំពូលតារាង មាន៤៤ពិន្ទុពីការប្រកួត១៧លើក ខណៈ Newcastle នៅលេខ៣ មាន៣៥ពិន្ទុ៕