អាល្លឺម៉ង់បញ្ចប់តំណែងគ្រូបង្គោល Hansi Flick
លោក Hansi Flick ត្រូវបានបញ្ចប់តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ក្រោយរងបរាជ័យ ក្រោមថ្វីជើងក្រុមជម្រើសជាតិជប៉ុនក្នុងប្រកួតមិត្តភាពដោយលទ្ធផល ៤-១។
នេះជាបរាជ័យលើកទី៤សម្រាប់អាល្លឺម៉ង់ក្នុងចំណោម៥ប្រកួតចុងក្រោយ និងជាបរាជ័យច្រើនគ្រាប់ជាថ្មី បន្ទាប់ពីចាញ់អេស្ប៉ាញ៦ទល់នឹង០ ក្នុងការប្រកួត Nations League កាលឆ្នាំ២០២០។
នេះក៏ជាការចាញ់លើកទី១២សម្រាប់លោក Hansi Flick ក្នុងនាមគ្រូបង្គោលអាល្លឺម៉ង់ ចំណោម២៥ប្រកួត ចាប់តាំងពីចូលជំនួសលោក Joachim Low កាលខែសីហា ឆ្នាំ២០២១៕