ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលាលែងពីតំណែងជុំវិញរឿងថើបកីឡាការិនី
លោក Luis Rubiales បានលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្បាញ បន្ទាប់ពីមានការរិះគន់ចំពោះការថើបខ្សែប្រយុទ្ធអេស្ប៉ាញ កីឡាការិនី Jenni Hermoso ក្នុងពិធីប្រគល់ពានរង្វាន់ Women’s World Cup វគ្គផ្តាច់ព្រ័ត្រ។
Hermoso អាយុ៣៣ឆ្នាំបាននិយាយថាការថើបបន្ទាប់ពីអេស្បាញផ្តួលអង់គ្លេសមិនមែនជាការយល់ព្រមទេហើយនាងបានដាក់ពាក្យបណ្តឹងផ្លូវច្បាប់កាលពីថ្ងៃអង្គារសប្តាហ៍មុន។
លោក Rubiales បាននិយាយថាគាត់បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានស្តីទីសហព័ន្ធលោក Pedro Rocha នៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកបានប្រាប់ Piers Morgan ក្នុងកម្មវិធីទូរទស្សន៍ថា “៖ ខ្ញុំមិនអាចបន្តការងាររបស់ខ្ញុំបានទេ។”
បុរសវ័យ៤៦ឆ្នាំរូបនេះក៏បានលាលែងពីតំណែងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ផងដែរ៕