
បញ្ជីឈ្មោះកីឡាករ U-19 ត្រៀមធ្វើតេស្តទៅអ៊ូបេគីស្ថាន
សហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីរាយនាមកីឡាករកោះហៅមកធ្វើតេស្តសម្រាប់ជ្រើសរើស ចូលរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រៀមចូលរួមការប្រកួត AFC U-19 Championship 2020 នៅប្រទេសអូបេគីស្ថាន ។
កីឡាករដែលត្រូវកោះហៅមាន ៣៦ នាក់ មកពីក្លិប ភ្នំពេញក្រោន ក្លិប វិសាខា ក្លិប ព្រះខ័នរាជស្វាយរៀង ក្លិប អគ្គិសនី ក្លិប ណាហ្គាវើល ក្លិប ប៉ូលីស ក្លិប បឹងកេត និង សាលាបាល់ទាត់បាទី ជាដើម ។
កីឡាករទាំងអស់ដែលបានកោះហៅនឹងចាប់ផ្តើមហ្វឹកហាត់ពីថ្ងៃស្អែក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីចម្រាញ់យកកីឡាករ ២៣ នាក់ចុងក្រោយ ។
ការប្រកួត AFC U-19 Championship 2020 នៅប្រទេសអូបេគីស្ថាន កម្ពុជាស្ថិតក្នុងពូលជាមួយម្ចាស់ផ្ទះ អ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និង អ៊ីរ៉ង់ ៕