
Lewandowski រកបានគ្រាប់ដំបូងឲ្យ Barca ក្នុងថ្ងៃកំណើតខ្លួន
Robert Lewandowski បានរកគ្រាប់បាល់បញ្ចូលទីលើកដំបូងឲ្យ FC Barcelona ក្នុងថ្ងៃកំណើត៣៤របស់ខ្លួន ខណៈក្រុមមានមូលដ្ឋាននៅតំបន់កាតាឡូនី ឈ្នះ Real Sociedad ១ទល់នឹង៤ ដែលជាជ័យជម្នះលើកដំបូងនៅ La Liga រដូវកាលនេះ។
ការរកគ្រាប់បាល់បញ្ចូលទីលើកដំបូងសម្រាប់អតីតខ្សែប្រយុទ្ធ Bayern Munich នេះកើតឡើងពេលលេងបានត្រឹម៤៧វិនាទីដែល assist ដោយ Alejandro Balde មុន Alexander Isak តាមស្មើវិញ។
យ៉ាងណា Lewandowski, Ousmane Dembele និង Ansu Fati រកបានម្នាក់មួយគ្រាប់ទៀតឲ្យ Barcelona ទទួលបាន៣ពិន្ទុ។
គួរបញ្ជាក់ថា Lewandowski បានចូលរួមជាមួយ Barca ពី Bayern Munich ក្នុងរដូវកាលនេះក្នុងតម្លៃ៤២លានផោន។
Barca បច្ចុប្បន្នស្ថិតនៅលេខ៥ មាន៤ពិន្ទុពីការប្រកួត២លើក ក្រោមក្រុមកំពូលតារាង Villarreal ២ពិន្ទុ៕