កីឡដ្ឋាន KMH Park បើកប្រកួតផ្លូវការដើមខែ១០ តែមិនទាន់អាចលេងពេលយប់បានទេ
លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ ប្រាប់ថា កីឡដ្ឋាន KMH Park នឹង ចាប់ផ្ដើមទទួលការប្រកួតជាផ្លូវការនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃនៃការប្រកួត Cambodian League 2 ជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី។
ថ្នាក់ដឹកនាំក្រុមដដែលបញ្ជាក់ថា នេះជាការស្ថាបនាជំហានដំបូង ដោយមានការកែប្រែស្មៅ និងបន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្សេង បូករួមទាំងលទ្ធភាពផ្ទុកអ្នកទស្សនា៣០០០នាក់។ បច្ចុប្បន្ននេះការស្ថាបនាដំណើរការបាន៩០ភាគរយហើយ។
លោក សៀក សុវណ្ណ បញ្ជាក់ថា ជំហានដំបូងនេះ (First Step) មិនទាន់អាចប្រកួតនៅពេលយប់បាននៅឡើយទេ។ តែយ៉ាងណា ក្លិបរបស់លោកនៅតែបន្តការអភិវឌ្ឍទៅមុខជានិច្ច ពោលការបន្ថែមភ្លើងស្ថិតក្នុងជំហាន បន្ទាប់ទៀត៕