អ្នកគាំទ្ររបស់ Chelsea បន្ទោស VAR ដែលធ្វើអោយពួកគេរបូតពាន Super Cup ពីដៃ
(BC-99)
ការស៊ុតបាល់១១ម៉ែត្របានកាត់ក្តីអោយក្រុមហង្សក្រហម Liverpool ក្លាយជាម្ចាស់គ្រងដំណែងជើងឯកពានរង្វាន់បើករដូវកាលរបស់អឺរ៉ុប Super Cup 2019 បន្ទាប់ពីគេបានស៊ុតឈ្នះ Chelsea ៥-៤។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការប៉ះគ្នារវាងម្ចាស់ជើងឯក UEFA Champions League និង EUROPA League បានបញ្ចប់ការប្រកួត៩០នាទីដោយលទ្ធផល ១ស្មើគឺ Oliver Giroud ជាអ្នកជួយអោយ តោខៀវ នាំមុខមុនក៏ប៉ុន្តែ ហង្សក្រហម ក៏តាមបានស្មើមកវិញដោយ Mane។ ដូចនេះក្រុមទាំងសងខាងក៏បន្តការប្រកួតលើថិរវេលាចំនួន៣០នាទីទៀតខណៈដែល Mane ដដែលជាអ្នកជួយអោយ Liverpool នាំមុខវិញម្តង ក៏ប៉ុន្តែតាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Jorginho ក៏បានជួយអោយក្រុម Chelsea តាមទាន់មកវិញហើយក៏ជាមូលហេតុដែលធ្វើអោយក្រុមមកពីអង់គ្លេសទាំងពីរនេះធ្វើការកាត់ក្តីដោយស៊ុតបាល់១១ម៉ែត្រដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
៥គ្រាប់របស់ Liverpool បានធ្វើបានសម្រេចដោយមិនខុសគោលដៅមួយគ្រាប់ណាឡើយ។ ក៏ប៉ុន្តែ៥គ្រាប់របស់ Chelsea បែជាធ្វើអោយភ្លាត់ស្នៀតនៅគ្រាប់ចុងក្រោយដែលជាការស៊ុតដោយកីឡាករ Abraham ដែលត្រូវបានអ្នកចាំទី Adrian សង្គ្រោះបានទៅវិញ។ ក៏ប៉ុន្តែនៅត្រង់ចំនុចនេះដែរក៏មានការផ្ទុះមតិរិះគន់ពីអ្នកគាំទ្ររបស់តោខៀវ Chelsea ដែរថា Adrian បានប្រព្រឹត្តខុសច្បាប់ប្រកួតដោយសារតែអ្នកចាំទីរូបនេះបានបម្លាស់ទីដែលធ្វើអោយជើងរបស់ខ្លួនចេញផុតពីបន្ទាប់ស្របបង្គោលទីនៅមុនពេលដែល Abrahaបានទាត់បាល់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ពួកគេបានធ្វើការបន្ទោសដល់មន្ត្រីអជ្ញាកណ្តាលក៏ដូចជាក្រុមបច្ចេកទេសដែលកាន់កាប់ VAR ដែរថាមិនបានបំពេញមុខងាររបស់ខ្លួនមិនបានល្អ។ តែទោះជាយ៉ាងណាក៏ដោយចុះក៏គេមិនអាចទាញពេលវេលាត្រឡប់ក្រោយនិងសើរើរឿងនេះបានវិញដែរ។