គ្រូជម្រើសជាតិអង់គ្លេសចង់ឱ្យ Maguire ចេញពី Man UTD
លោក Gareth Southgate គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសថ្លែងថា ខ្សែការពារ Harry Maguire គួរតែចាកចេញពី Manchester United ប្រសិនបើមិនមានកន្លែងលេង។
លោក Southgate “៖ក្នុងពិភពបាល់ទាត់ពិជាលំបាកណាស់។ តែខ្ញុំមិនភ្ញាក់ផ្អើលទេនៅពេលជម្រើស២នាក់ទៀតរបស់ Man UTD គឺមាន Raphael Varane និង Lisandro Martinez។ អ្នកតែងតែមានបញ្ហាប្រឈមបែបនេះ ព្រោះក្លិបតែងតែព្យាយាមចុះហត្ថលេខាលើកីឡាករល្អៗ។ ក្រុមដូចជា Man Utd តែងតែចង់បានគុណភាពទាំង១១នាក់ដំបូង និងកីឡាករបម្រុង ប្រសិនបើនរណាម្នាក់រងរបួស ពួកគេនឹងស្វែងរកជម្រើសភ្លាមៗដើម្បីរក្សាភាពជោគជ័យក្នុងក្របខណ្ឌ Champions League និង Premier League ។ Maguire ស្ថិតនៅកៅអីបម្រុង។ ប៉ុន្តែប្រសិនបើគាត់មិនបានលេងទេ គាត់ត្រូវតែសម្រេចចិត្តឱ្យបានឆាប់រហ័ស។”
មុនរដូវកាលថ្មីចូលមកដល់ Maguire បានរបូតតំណែងប្រធានក្រុម Man UTD ហើយតម្លៃខ្លួនក៏ធ្លាក់ចុះមកត្រឹម៣០លានផោនថែមទៀត៕