Shimizu S-Pulse បន្តដាក់ពាក្យ Cambodia Kingdom of Wonder ក្នុងរដូវកាលថ្មី
ក្លិបបាល់ទាត់ Shimizu S-Pulse បានបន្តរក្សាពាក្យ Cambodia Kingdom of Wonder លើឯកសណ្ឋានរបស់ខ្លួនក្នុងរដូវកាល២០២២នេះ។
ក្រុមនៅក្របខណ្ឌ J-League 1 របស់ជប៉ុនខាងលើបានធ្វើពិធីបង្ហាញកីឡាករ និងឯកសណ្ឋាន កាលថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។
ពាក្យ Cambodia Kingdom of Wonder ត្រូវបានគេឃើញលើជើងខោផ្នែកខាងឆ្វេង ដែលត្រូវបានដាក់ដំបូងក្នុងខែកុម្ភៈ ឆ្នាំ២០២១។
ការសម្រេចដាក់ពាក្យ Kingdom of Wonder លើឯកសណ្ឋានរបស់ក្លិបជប៉ុន Shimizu S-Pulse ត្រូវបានក្រុមហ៊ុន Taica ដែលជា sponsor ធំប្រចាំក្លិបនេះបញ្ជាក់ថា ដោយសារតែមើលឃើញពីចំណង់ចំណូលចិត្តដ៏ខ្លាំងក្លាពីសំណាក់ពលរដ្ឋខ្មែរចំពោះបាល់ទាត់។ ទន្ទឹមនឹងនេះ Taica ក៏ចង់ណែនាំឲ្យពិភពលោក និងប្រជាជនជប៉ុនស្គាល់ពីកម្ពុជា ជាពិសេសតំបន់ទេសចរណ៍នានានៅកម្ពុជា៕