ក្លិបនៅអង់គ្លេសចង់ឱ្យលីគអារ៉ាប៊ីសាអ៊ូឌីតកំណត់ថ្ងៃផ្ទេរកីឡាករ
ក្លិបនៅ Premier League ចង់ឱ្យ FIFA រឹតបន្តឹងកាលបរិច្ឆេទផ្ទេរសម្រាប់ក្លិបអារ៉ាប៊ីសាអូឌីត ដើម្បីជៀសវាងការបាត់បង់ធនធានដោយមិនអាចជំនួសបាន។
កាលពីមុនគ្រូបង្គោល Jurgen Klopp (Liverpool) និងគ្រូបង្វឹក Pep Guardiola (Man City) បានសម្តែងការព្រួយបារម្ភថា ប្រសិនបើពួកគេបាត់បង់កីឡាករក្រោយថ្ងៃទី៣១ខែសីហា ដែលជាថ្ងៃផុតកំណត់នៃការផ្ទេររដូវក្តៅនៅក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស ពួកគេនឹងមិនអាចស្វែងរកកីឡាករថ្មីបានទេ។
កាលពីប៉ុន្មានថ្ងៃមុន គណៈកម្មាធិការរៀបចំនៃ Premier League បានបើកកិច្ចប្រជុំមួយ ហើយបានសម្រេចចិត្តស្នើទៅ FIFA ដើម្បីកំណត់ពេលវេលានៃការផ្ទេរកីឡាករជាមួយក្លិបអារ៉ាប៊ីសាអូឌីត។
លីគកំពូលអង់គ្លេសមិនអាចផ្ញើសំណើដោយផ្ទាល់ទៅ FIFA បានទេ តែត្រូវឆ្លងកាត់សមាគមបាល់ទាត់អង់គ្លេស (FA)។ យោងតាមបទប្បញ្ញត្តិ FIFA ទទួលតែមតិយោបល់ពីសហព័ន្ធសមាជិក ហើយបន្ទាប់មកពិចារណាកែសម្រួលទៅតាមអំណាចរបស់ពួកគេ៕