Watkins តកុងត្រានៅ Aston Villa ៥ឆ្នាំទៀតបញ្ចប់ចចាមអារ៉ាមទៅ Arsenal
ខ្សែប្រយុទ្ធ Ollie Watkins បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំនៅ Aston Villa។
កីឡាករវ័យ២៧ឆ្នាំដែលត្រូវបានកោះហៅទៅកាន់ក្រុមអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមជាមួយ Villa ពី Brentford ក្នុងឆ្នាំ២០២០។
គ្រាប់បាល់១៥គ្រាប់របស់ Watkins កាលពីរដូវកាលមុនបានជួយឱ្យ Villa មានកៅអីក្នុងពានទ្វីប។
Watkins បាននិយាយថា “ខ្ញុំមានអារម្មណ៍ថានេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ខ្ញុំក្នុងការលេងបាល់ទាត់។ ខ្ញុំនៅតែមានរឿងច្រើនដើម្បីសម្រេចបាននៅទីនេះ។
ដុះដាលចេញពីថ្នាល Exeter City គេបានចំណាយពេលខ្ចីនៅក្រុមមិនមែនអាជីព Weston-super-Mare មុនផ្លាស់ទៅ Brentford ក្នុងឆ្នាំ២០១៧។
គុណផលរបស់គេក្នុងរយៈពេល៣រដូវកាលនៅទីនោះ បានទាញចំណាប់អារម្មណ៍ Aston Villaយធ្វើឱ្យគេផ្ទេរទៅ Villa Park ឆ្នាំ២០២០ ក្នុងតម្លៃ២៨ លានផោនដែលជាកំណត់ត្រារបស់ក្លិប។
Watkins រកបាន៥០គ្រាប់ហើយនៅ Aston Villa រួមបញ្ចូលទាំង Hat-trick ក្នុងជ័យជម្នះ ៦-១ លើ Brighton កាលពីចុងសប្តាហ៍មុន៕