CR7 រកបានគ្រាប់បាល់ជាថ្មីក្រោយខកខាន៦ប្រកួតជាប់គ្នា
Cristiano Ronaldo រកគ្រាប់បាល់បញ្ចូលទីសាជាថ្មី ក្រោយខកខាន៦ប្រកួតជាប់គ្នា។
CR7 ទាត់បញ្ចូលទីក្នុងនាទី៥១ ក្នុងជ័យជម្នះ២ទល់នឹង០ លើ Brighton & Hove Albion។ មួយគ្រាប់ទៀតធ្វើបានដោយ Bruno Fernades នាទី៩០+៧។
ការបាន៣ពិន្ទុពេញនេះបានរុញ Manchester United ទៅលេខ៤ នៅ Premier League។ បិសាចក្រហមមាន៤៣ពិន្ទុពីការប្រកួត២៥លើក ពីលើក្រុមលេខ៥ West Ham ២ពិន្ទុ។
ដោយឡែក Arsenal ដែលនៅលេខ៦ មាន៣៩ពិន្ទុ តែតិចជាង២ប្រកួត៕