កីឡដ្ឋាននៅរដ្ឋ New Jersey របស់អាមេរិកនឹងទទួលផ្ដាច់ព្រ័ត្រ World Cup 2026
កីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 នៅថ្ងៃទី១៩ ខែកក្កដា ខណៈកីឡដ្ឋាន Azteca ក្នុងក្រុង Mexico នឹងរៀបចំការប្រកួតបើកឆាកក្នុងពូលនៅថ្ងៃទី១១ ខែមិថុនា។
ម៉ិកស៊ិកគឺជាប្រទេសមួយក្នុងចំណោមចំនួនបីដែលធ្វើសហម្ចាស់ផ្ទះការប្រកួតដែលពង្រីកដល់ទៅ៤៨ ក្រុម រួមជាមួយនឹងសហរដ្ឋអាមេរិក និងកាណាដាដែលនឹងមានរយៈពេលកំណត់ត្រា៣៩ថ្ងៃ។
ពួកគេធ្លាប់ធ្វើជាម្ចាស់ផ្ទះ World Cup ចំនួនពីរនៅឆ្នាំ១៩៧០ និង ១៩៨៦ ខណៈសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៩៤។
ប្រទេសកាណាដាគឺជាម្ចាស់ផ្ទះលើកដំបូង ហើយការប្រកួតបើកឆាករបស់ពួកគេគឺនៅក្រុង Toronto នៅថ្ងៃទី១២ ខែមិថុនា។
សហរដ្ឋអាមេរិកនឹងប្រកួតបើកឆាកនៅកីឡដ្ឋាន So-Fi ក្នុងក្រុង Los Angeles នៅថ្ងៃទី១២ ខែមិថុនាផងដែរ៕