Kane និង Saka រកបានម្នាក់មួយគ្រាប់ឲ្យអង់គ្លេសឈ្នះអ៊ុយក្រែន
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានបន្តជ័យជម្នះក្នុងវគ្គជម្រុះ UEFA Euro 2024 ដោយបានយកឈ្នះអ៊ុយក្រែន ២ទល់នឹង០ នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា។
ខ្សែប្រយុទ្ធ Harry Kane ក៏បានបន្តរកបានគ្រាប់បាល់សម្រាប់អង់គ្លេសដែលជាគ្រាប់ទី៥៥របស់គេ ក្រោយបំប៉ោងសំណាញ់ក្នុងនាទី៣៧។
បន្ទាប់ពី assist ឲ្យ Kane ទាត់ចូល Bukayo Saka ខ្លួនឯងក៏រកបានគ្រាប់ទី២សម្រាប់ក្រុមតោកំណាចផងដែរ។
អង់គ្លេសកំពុងឈរលេខ១ក្នុងពូល C។ ចំណែកអ៊ីតាលី ឡើងលេខ២ ក្រោយឈ្នះម៉ាល់តា០ទល់នឹង២៕