Sheffield United អស់ឱកាសនៅ Premier League ហើយ
Sheffield United អស់ឱកាសបន្តនៅក្របខណ្ឌ Premier League ទៀតហើយ ក្រោយចាញ់ Wolverhampton Wanderers ដោយលទ្ធផល១ទល់នឹង០។ ក្រុមដាវមួយគូដឹងច្បាស់ថា ពួកគេត្រូវតែយកឈ្នះ Wolves ក្រោយ Newcastle United ឈ្នះ West Ham United។ យ៉ាងណា ការព្យាយាមរបស់ពួកគេមិនបានសម្រេចឡើយ។
Adama Traore បញ្ជូនឲ្យ William Jose ទាត់គ្រាប់ជ័យជម្នះក្នុងនាទី៥៩។ គ្រាន់តែអាជ្ញាកណ្ដាលបញ្ជាក់ពីការបញ្ចប់ការប្រកួត កីឡាករ Sheffield United បានបង្ហាញភាពជូរចត់គ្រប់ៗគ្នា។ ការធ្លាក់របស់ Sheffield United កើតឡើងក្នុងថ្ងៃដែល Norwich City ត្រូវបានបញ្ជាក់ពីការឡើងទៅកាន់ Premier League ពីក្របខណ្ឌ Championship។ ឆ្លងកាត់ការប្រកួត៣២ដង Sheffield United មាន១៤ពិន្ទុ ដោយឈ្នះ៤ ស្មើ២ និងចាញ់២៦ ពីក្រោមក្រុមលេខ១៧ Burnley ១៩ពិន្ទុ៕