អតីតគ្រូវិសាខាក្លាយជាគ្រូបង្គោលក្រុមធ្លាប់ចាញ់វិសាខានៅ AFC Cup
អតីតគ្រូបង្គោលវិសាខា លោក Colum Curtis ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជើងឯកលីគកំពូលហ្វីលីពីន Kaya-Iloilo។
បុរសជនជាតិអៀរឡង់ខាងជើងធ្លាប់កាន់តំណែងគ្រូបង្គោលវិសាខាឆ្នាំ២០២០ដល់ជិតចប់រដូវកាល២០២១។ លោកបាននាំវិសាខាឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០។
សម្រាប់ក្រុម Kaya-Iloilo ធ្លាប់ចាញ់វិសាខា២ទល់នឹង១ក្នុងវគ្គចែកពូល AFC Cup 2022។
គួរដឹងដែរថា Kaya-Iloilo នឹងតំណាងហ្វីលីពីនប្រកួតក្នុងវគ្គចែកពូល AFC Champions League 2023/2024៕