Morgan ថា CR7 ទេដែលសុំលោករៀបចំសម្ភាសន៍
ពិធីករ Piers Morgan ទម្លាក់ថា Cristiano Ronaldo ជាអ្នកទៅរកលោកដើម្បីរៀបចំសម្ភាសន៍ បញ្ចេញអារម្មណ៍ពិត។
” Ronaldo ទេដែលសុំខ្ញុំ។ ខ្ញុំមិនបានទៅសួរគាត់មុនទេ គាត់មកនេះ ហើយសួរនាំពីខ្ញុំ។” នេះជាការថ្លែងរបស់ Morgan។
នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា មានការទម្លាយអារម្មណ៍ផ្ទាល់ខ្លួនពី Cristiano Ronaldo ជុំវិញស្ថានភាពរបស់គេនៅ Manchester United។
ក្នុងសម្ភាសន៍នោះ Ronaldo ក៏បានទទូចដែរថា លោកគ្មានការគោរពចំពោះលោក Ten Hag ទេ ព្រោះគាត់មិនមានការគោរពចំពោះគេដូចគ្នា៕