
មកកាន់ក្លឹបវិញមែន ប៉ុន្តែ Ronaldo នៅតែប្រកាន់គំនិតបែបនេះដដែល
ខ្សែប្រយុទ្ធ Cristiano Ronaldo បានប្រាប់ប្រធានក្លិប Manchester Untied ថា រូបគេនៅតែរក្សាជំហរសុំចាកចេញពីក្លិប អំឡុងពេលកិច្ចចរចានៅទីលានហ្វឹកហាត់ Carrington កាលពីពេលកន្លងទៅ។នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន The Sun។
កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំ បានមកដល់ទីក្រុង Manchester វិញកាលពីដើមសប្ដាហ៍ បន្ទាប់ពីសុំក្លឹបសម្រាកក្រោមមូលហេតុគ្រួសារ។ ប៉ុន្តែក្រោយមានការពិភាក្សាគ្នា Ronaldo នៅតែរក្សាជំហរចង់ចាកចេញពីកីឡដ្ឋាន Old Trafford ដដែល។ មូលហេតុធំ នៃការចង់ចាកចេញរបស់ Ronaldo គឺដើម្បីបានលេងនៅពានរង្វាន់ UEFA Champions League។
Cristiano Ronaldo ចង់លេងនៅ UEFA Champions League ២០រដូវកាលជាប់គ្នាសម្រាប់អាជីព ខណៈរដូវកាលថ្មី Man United មានកៅអីត្រឹមលេងនៅ Europa League ប៉ុណ្ណោះ។ យ៉ាងណា បើទោះជា Ronaldo រក្សាជំហរចង់ចេញពីក្លិប តែ Man Utd ក៏នៅតែប្រកាន់ជំហររបស់ខ្លួនដដែលគឺមិនចង់លក់រូបគេចេញនោះទេ៕
-F11