
Antoine Griezmann ថា UEFA Champions League ធំជាង World Cup ទើបខ្លួនមិនឈ្នះ Ballon d’Or
ខ្សែប្រយុទ្ធ Antoine Griezmann បានត្រឹមនៅលេខ៣តែប៉ុណ្ណោះក្នុងបេក្ខភាពនៃការដណ្តើមពានរង្វាន់ Ballon d’Or សម្រាប់2018 ខណៈខ្សែបម្រើ Luka Modric បានក្លាយជាម្ចាស់ជយលាភី ហើយក៏ជាលើកទី១ ដែលម្ចាស់ពានមិនមែនជា Lionel Messi ឬ Cristiano Ronaldo ក្នុងពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។
កីឡាករវ័យ២៧ឆ្នាំបានជួយឲ្យ Atletico Madrid លើកពាន UEFA Europa League និងនាំបារាំងឈ្នះក្នុងព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី រួមទាំង UEFA Super Cup ថែមទៀតផង ប៉ុន្តែនៅមិនអាចក្លាយជាម្ចាស់ Ballon d’Or នៅឆ្នាំនេះ។
សមាជិករបស់ Atletico Madrid បាននិយាយថា បើកីឡាករបារាំងមិនអាចឈ្នះពានមានតែ Champions League សំខាន់ជាង World Cup។ Ballon d’Or គឺពានបង្កើតនៅប្រទេសបារាំង ហើយខ្ញុំរីករាយដែលមានឈ្មោះដណ្ដើមពាននេះ។ វាគឺជារឿងគួរឲ្យអស់សំណើចបើកីឡាករបារាំងមិនឈ្នះ Ballon d’Or ប្រហែលជា European Cup ធំជាង World Cup ហើយ។
គួរបញ្ជាក់ថា Cristiano Ronaldo ដែលផ្ទេរពី Real Madrid ទៅ Juventus បានឈរលេខរៀងទី២ ក្នុងតារាងប្រកួតប្រជែងយកពានរង្វាន់ខាងលើ ខណៈ Antoine Griezmann នៅលេខ៣ ហើយ Kylian Mbappe នៅលេខ៤ រីឯ Lionel Messi ស្ថិតនៅលេខ៥ឯណោះ៕