Arsenal បញ្ជាក់ពីអវត្តមានកីឡាករសំខាន់២រូបសម្រាប់ជំនួបជាមួយ Everton
(BC-99)
Arsenal នឹងគ្មានខ្សែប្រយុទ្ធសំខាន់ Pierre-Emerick Aubameyang និង Alexandre Lacazette សម្រាប់ការប៉ះគ្នាជាមួយ Everton នៅថ្ងៃសុក្រនេះ។
គេហទំព័រផ្លូវការរបស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា Lacazette បានរងរបួសសរសៃពួរខាងឆ្វេងហើយគេនឹងមិនអាចបង្ហាញខ្លួនប្រកួតនៅថ្ងៃសុក្រនេះជាមួយក្រុម Everton បានទេ។ ក្រុមគ្រូពេទ្យកំពុងតែយកចិត្តទុកដាក់អំពីបញ្ហានេះហើយនឹងត្រូវវាយតម្លៃមុនការប្រកួតនៅសប្តាហ៍ក្រោយ។
ស្របពេលជាមួយគ្នានេះគេហទំព័រដរដែលក៏បានលើកយកពីករណីរបស់ Aubameyang ដែរថាកីឡាករសញ្ជាតិ ហ្គាបង់ រូបនេះនឹងមិនមានវត្តមានដែរសម្រាប់ការប្រកួតនៅថ្ងៃសុក្រនេះជាមួយក្រុម Everton ប៉ុន្តែក្លិបសង្ឃឹមថារូបគេនឹងចូលហ្វឹកហាត់ស្រាលៗនៅចុងសប្តាហ៍នេះបានដើម្បីត្រៀមខ្លួនប្រកួតនៅ EUROPA League ជាមួយក្រុម Villareal។