Abraham ចង់ចាកចេញពី Chelsea ទៅកាន់ក្លិបដែលធ្លាប់ជួយឲ្យគេល្បីឈ្មោះពីមុន
ក្រុម Aston Villa កំពុងត្រៀមអភិវឌ្ឍន៍ក្លិបបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះ ដោយចង់ផ្តោតសំខាន់លើការពង្រឹងតំបន់ប្រយុទ្ធ ក្រោយការដឹកនាំដោយលោក ។ ម្ចាស់ក្លឹប Aston Villa គឺលោក Nassef Sawiris និង Wes Edens តែងតែគាំទ្រលោករាល់ការសម្រេចចិត្តរបស់គ្រូបង្វឹកជាប្រចាំក្នុងទីផ្សារដោះដូរកីឡាករ ចាប់តាំងពីលោក Smith បានចូលមកដឹកនាំក្លិបក្នុងឆ្នាំ២០១៨មក។
ជាមួយគ្នានេះ Aston Villa កំពុងតែទាក់ទងជាមួយនិងក្លិបតោខៀវ Chelsea ក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham មកកាន់ទឹកដី Villa Park ម្តងទៀត ខណៈដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះហាក់មានអារម្មណ៍មិនសប្បាយចិត្តក្នុងការបន្តរស់នៅជាមួយក្លិបទៀតនោះទេ។ គួរំលឹកថា Tammy Abraham ធ្លាប់បានធ្វើព្យុះភ្លៀងជាមួយ Aston Villa បានមួយរដូវកាល ក្នុងនាមជាកីឡាករខ្ចីជើងកាលពីរដូវកាល 2018-2019 នៅក្របខ័ណ្ឌ Championship។ ហើយក្នុងនោះផងដែរ ក្លិបបាល់ទាត់ West Ham ក៏ចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះមកកាន់ក្លិបរបស់គេដូចគ្នា៕