
Pep Guardiola បន្ទោសខ្លួនឯងចំពោះករណីដែល Mahrez មិនជាប់ជាជម្រើស ១១នាក់ដំបូង
(BC-99)
លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានសារភាពថាគាត់ពិតជាសោកស្តាយ ចំពោះការមិនដាក់អោយ Riyad Mahrez លេងជាកីឡាករ១១នាក់ដំបូង ប៉ុន្តែនេះមិនមែនដោយសារតែទម្រង់លេងរបស់ខ្សែបំរើស្លាបរូបនេះអន់នោះទេ ហើយក៏មិនមែនជាកំហុសរបស់បុរសសញ្ជតិអាល់ហ្សេរីនេះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ខ្សែបម្រើកណ្តាលរបស់ក្រុម Manchester City ដែលបានផ្លាស់ពី Leicester City ក្នុងតម្លៃ៦០លានផោនកាលពីរដូវកាលមុនបានចាប់ផ្តើមការប្រកួតរបស់ខ្លួនបានតិចតួចប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League ហើយក៏មិនបានលេងជាប់លាប់ដែរចាប់តាំងពី Man City ទទួលជ័យជម្នះលើ Southampton កាលពីថ្ងៃទី ៣០ ខែធ្នូកន្លងមក។
ទម្រង់លេងរបស់ Raheem Sterling, Leroy Sane និង Bernardo Silva គឺជាកត្តាមួយដែលបានរារាំងខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្សេរីរូបនេះបើទោះជារូបគេត្រូវបានលោក Guardiola មានការចាប់អារម្មណ៍ចំពោះសមត្ថភាពលើទីលានយ៉ាងណាក៏ដោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Pep Guardiola បាននិយាយថាការដែល Mahrez មិនបានចូលលេងអោយ Manchester City ពេញជើងបានដូចបំណង គឺមិនមែនជាកំហុសរបស់កីឡាករវ័យ២៧ឆ្នាំរូបនេះទេ តែវាជាកំហុសរបស់លោក។