ខ្សែការពារស្នូល Man City ម្នាក់ត្រូវនៅក្រៅទីលាន៦សប្ដាហ៍
លោក Pep Guardiola អ្នកចាត់ការ Manchester City បញ្ជាក់ថា ខ្សែការពារ Ruben Dias នឹងស្ថិតនៅក្រៅទីលានពីចន្លោះ៤ទៅ៦សប្ដាហ៍ ដោយសារតែបញ្ហាគន្លាក់ជង្គង់ពេលប៉ះជាមួយ Peterborough ក្នុងការប្រកួត FA Cup នៅថ្ងៃអង្គារ ទី០១ ខែមីនា កន្លងទៅ។
Manchester City កំពុងបញ្ចៀសខ្លួនពីការរបូតពិន្ទុជាបន្តទៀត ខណៈពួកគេនឹងត្រូវជួប Manchester United នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា នាកីឡដ្ឋាន Eitihad។
Man City ដែលស៊ី Man UTD ០ទល់នឹង២ នៅ Old Trafford ជុំទី១ កំពុងនាំមុខបិសាចក្រហមដែលស្ថិតនៅលេខ៤ ចំនួន ១៩ពិន្ទុ៕